ខេត្តសៀមរាប
: នៅរសៀលថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2026
កងកម្លាំងរាជអាវុធហត្ថខេត្តសៀមរាបសហការជាមួយនឹងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាបនិងមានការសម្របសម្រួលនីតិវិធីពីលោក
ងុិលសុវណ្ណារិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប
បានធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែង ដែលស្ថិតនៅភូមិថ្មីសង្កាត់ស្វាយដង្គំ
ក្រុងខេត្តសៀមរាប។
ព្រមទាំងមានការឃាតខ្លួនជនសង្ស័យចំនួនមនុស្សពីរនាក់
រួមទាំងវត្ថុតាងមានដូចជាម៉ាស៊ីនចម្រុះម៉ាក់ ចំនួន 10168 គ្រឿង
ក្នុងនោះមានម៉ាស៊ីនជក់ចំនួន 4,268 នឹងដើមក្បាលជក់ចម្រុះមានចំនួន 5900ក្បាល។
ដើម្បីបញ្ជូនទៅបញ្ជាការដ្ឋានកងរាវុធហត្ថខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកផងដែរថា
ឧបករណ៍អេឡិចត្រូនិចនិងសារធាតុគីមីសម្រាប់ជក់និងស៊ីហ្គាគ្រប់ប្រភេទ
ត្រូវបានរាជរដ្ឋាភិបាលសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត
នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាហាមឃាត់ដាច់ខាតមិនឲ្យនាំចូលចែកចាយ
ផ្សាយពាណិជ្ជកម្ម រឺ ប្រើប្រាស់ កាន់កាប់ ផលិតនិងស្តុកទុកឡើយ៕
រាយការណ៏ដោយលោក អ៊ុយ សុធុន ប្រចាំសៀមរាប