This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

កូនស្រីសពលោក ម៉ម ចាន់តារ៉ាវុធ ចាងហ្វាងកាសែតសម្រែកស្តី្រខ្មែរ អំពាវនាយសុំជួយអន្តរាគមន៍រកយុត្តិធម៍ពី សម្តេចតេជោ ហ៊ុន សែន

 

ខេត្តកំពង់ចាម÷ លោក ម៉ម ចាន់តារ៉ាវុធ (ហៅជ្រុយ) ចាងហ្វាងកាសែត សម្រែកស្ត្រីខ្មែរ បានទទួឡមរណៈភាពកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅលើស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម។ តែរថយន្តបង្កបានបើករត់គេចខ្លួនបាត់មកដល់ពេលនេះមានរយៈជាង១ខែហើយសមត្តកិច្ចមិនអាចជួយរកយុត្តធម៍ចាប់រថយន្តបង្កមកផ្តន្ទាទោសបានឡើយ។

ករណីយ៍នេះកូនស្រីសពលោកចាងហ្វាងកាសែតសម្រែងស្ត្រីខ្មែរ បានសសេរក្នុងបណ្តាញសង្គមអំពាវនាវសុំរកជួយអន្តរាគមន៍ដោយសសេរថា៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន! នាងខ្ញុំឈ្មោះ វុធ ម៉ាស្ហា មានទីលំនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាកូនស្រីរបស់ លោកឪពុកឈ្មោះ ម៉ម ចាន់តារ៉ាវុធ (ចាងហ្វាងកាសែត សម្រែកស្ត្រីខ្មែរ) ដែលគាត់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅលើចំណុចស្ពានគីហ្សូណា ខេត្តកំពង់ចាម ដោយភាគីបង្កជារថយន្តដឹកជ័រ។
 
ដោយឡែករហូតដល់ពេលនេះនាងខ្ញុំ និង ក្រុមគ្រួសារមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយនោះទេ។ កាលគាត់នៅរស់ប៉ារបស់នាងខ្ញុំគាត់ជាអ្នកទ្រទ្រង់ផ្គត់ផ្គង់ ជីវភាពក្នុងគ្រួសារទាំងមូល ។ អាស្រ័យហេតុនោះសូម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន! ជួយអន្តរាគមន៍រកយុត្តិធម៌ សម្រាប់ប៉ារបស់ខ្ញុំដែលបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៏ ដោយបច្ចុប្បន្ននេះពួកយើងខ្ញុំគ្មានខ្នងបង្អែកជាទីពឹងទេ ប៉ារបស់នាងខ្ញុំគឺជា ចាងហ្វាងកាសែតមួយរូបដែរបានជួយសង្គម យូរមកដែរហើយក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក៕


អាវុធហត្ថខេត្តសៀមរាបចុះបង្ក្រាបទីតាំងលួចលាក់នឹងចែកចាយឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់សារធាតុគីមី ចំនួន១០១៦៨គ្រឿង

ខេត្តសៀមរាប : នៅរសៀលថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2026 កងកម្លាំងរាជអាវុធហត្ថខេត្តសៀមរាបសហការជាមួយនឹងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាបនិងមានការសម្របសម្រួលនីតិវិធីពីលោក ងុិលសុវណ្ណារិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែង ដែលស្ថិតនៅភូមិថ្មីសង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។


ព្រមទាំងមានការឃាតខ្លួនជនសង្ស័យចំនួនមនុស្សពីរនាក់ រួមទាំងវត្ថុតាងមានដូចជាម៉ាស៊ីនចម្រុះម៉ាក់ ចំនួន 10168 គ្រឿង ក្នុងនោះមានម៉ាស៊ីនជក់ចំនួន 4,268 នឹងដើមក្បាលជក់ចម្រុះមានចំនួន 5900ក្បាល។ ដើម្បីបញ្ជូនទៅបញ្ជាការដ្ឋានកងរាវុធហត្ថខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 


គួររំលឹកផងដែរថា ឧបករណ៍អេឡិចត្រូនិចនិងសារធាតុគីមីសម្រាប់ជក់និងស៊ីហ្គាគ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាលសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាហាមឃាត់ដាច់ខាតមិនឲ្យនាំចូលចែកចាយ ផ្សាយពាណិជ្ជកម្ម រឺ ប្រើប្រាស់ កាន់កាប់ ផលិតនិងស្តុកទុកឡើយ៕ រាយការណ៏ដោយលោក អ៊ុយ សុធុន ប្រចាំសៀមរាប




អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវពង្រឹងអំណាច៥ ដើម្បីរួមចំណែកលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ..

 

ឧកញ៉ា សាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហពន្ធ័វិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា  បានលើកឡើងថា ដើម្បីរួមចំណែកឱ្យខឿនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិនិយោគិនគ្រប់រូប គប្បីពង្រឹងអំណាច៥ សម្រាប់អភិវឌ្ឍខ្លួនឱ្យកាន់តែមានជំនាញ និងវិជ្ជាជីវៈពិតប្រាកដ ។

ការលើកឡើង របស់ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព  ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា វិនិយោគិន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការ-សមាគម វិស័យឯកជនចំណុះរចនាសម្ព័ន្ធ និងអនុលោមភាពផលិតផល កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅភោជីយដ្ឋាន The Grand Terrace ទួលគោក រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឧកញ៉ាសាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព បានណែនាំ ក៏ដូចជាពន្យល់ ទៅកាន់សមាជិក សមាជិកា នៃអង្គពិធីថា ដើម្បីឱ្យខឿនសេដ្ឋកិច្ចរឹងមាំបាន ប្រៀបបានរាងកាយដែលទាមទាឱ្យកោសិការឹងមាំ ខណៈកោសិកាទាំងនោះ ប្រៀប បានទៅនឹងសមាជិក សមាជិកាទាំងអស់ ដែលអញ្ជើញចូលរួមនាឱកាសនេះដែរ។ ក្នុងន័យនេះ ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត ចាត់ទុកការជួបជុំនាឱកាសនេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រផងដែរ។

ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា ដើម្បីឱ្យខៀនសេដ្ឋកិច្ចរឹងមាំទៅបាន លុះត្រាណា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិនិយោគិនទាំងអស់ ត្រូវខិតខំពង្រឹងអំណាចរបស់ខ្លួនទាំង៥ រួមមាន៖ ១.អំណាចវិជ្ជាជីវៈ, ២.ពង្រឹងអំណាចផ្ទាល់ខ្លួន, ៣.ពង្រឹងអំណាចរដ្ឋបាល, ៤. ពង្រឹងអំណាចប្រមូលផ្តុំ និងទី៥.អំណាចនយោបាយ និងសេដ្ឋកិច្ច ។ 

លោកបានបន្ថែមថា ដើម្បី​ឱ្យអាជីវកម្ម មីក្រូ សហគ្រាស របស់ខ្លួនដំណើរការទៅរលូន និងមានប្រសិទ្ធភាព ថ្នាក់ដឹកនាំ ត្រូវយល់ច្បាប់ទម្លាប់ឱ្យបានច្បាស់លាស់ ។ ក្នុងន័យនេះ លោកចង់ឱ្យថ្នាក់ដឹកនាំនីមួយៗ ត្រូវពង្រឹងចំណេះជំនាញ និងវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀត ។

យ៉ាងណា បើតាមឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព  "ត្រូវលុបបំបាត់ចោល នូវពាក្យថា «មិនចេះក៏អាចក្លាយជាអ្នកមានបានដែរ» គឺជាសារនយោបាយបំផ្លាញជាតិតែម្តង មនោគមន៍វិជ្ជាបែបនេះ ធ្វើឱ្យយុវជនលែងចង់រៀនចង់សូត្រ ដូច្នេះត្រូវប្តូរមក ឱ្យរៀនចេះដឹងច្រើន ដើម្បីឱ្យប្រទេសជាតិរឹងមាំអស្ចារ្យវិញ ស្របតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា អាយុជីវិតជាតិ អាស្រ័យទៅលើវិជ្ជាជីវៈយុវជនម្នាក់ៗ" ។

តាមរយៈការលើកឡើងខាងលើនេះ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិតឡី សុភាព ចង់ឱ្យសមាជិក សមាជិកាទាំងអស់ យល់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្ថាប័នដែលពាក់ព័ន្ធ អ្នកសេដ្ឋកិច្ច និងអ្នកប្រើប្រាស់ត្រូវតែទៅព្រមគ្នា មិនអាចបាត់ផ្នែកណាមួយបានទេ ។ ប្រៀបដូចរថយន្តមួយគ្រឿង អាចទៅមុខបាន លុះត្រាតែគ្រប់ផ្នែកទាំងអស់ នៃរថយន្តដំណើរការទាំងអស់ដូចគ្នាដែរ៕





លោក Trump ប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ខណៈដែលអ៊ីរ៉ង់និយាយថា ការចរចានឹងចាប់ផ្តើមឆាប់ៗនេះ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយអំពីផែនការសម្រាប់ច្រកសមុទ្រ Hormuz ខណៈពេលដែលលោកជួបជាមួយទីប្រឹក្សា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក។

លោក Macron បានមានប្រសាសន៍ថា «បច្ចុប្បន្នមានប្រទេសប្រហែល ១៥ កំពុងត្រូវបានចល័ត ហើយកំពុងចូលរួមក្នុងផែនការ ក្រោមការដឹកនាំរបស់ប្រទេសបារាំង ដើម្បីឱ្យការអនុវត្តបេសកកម្មការពារយ៉ាងតឹងរ៉ឹងនេះ សម្របសម្រួលជាមួយអ៊ីរ៉ង់ ដើម្បីសម្រួលដល់ការបន្តចរាចរណ៍ឡើងវិញ»។

យើងបានរាយការណ៍ពីមុនថា លោក Macron បានអំពាវនាវឱ្យ ប្រទេសលីបង់ត្រូវបានរួមបញ្ចូល នៅក្នុងបទឈប់បាញ់។


រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តផែនការ ៥ឆ្នាំ ដំណាក់កាលទី២ ដើម្បីពន្លឿនការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានគុណភាព

 

រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប. គណៈកម្មាធិការ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តរុញច្រានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋាន និងគុណភាពជីវិតប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអំពាវនាវដល់សាធារណជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ចូលរួមគាំទ្រ និងអនុវត្តផែនការនេះឱ្យសម្រេចបានជោគជ័យ។ ផ្អែកលើស្មារតីនៃផែនការថ្មីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ទៅកាន់បណ្ដាតួអង្គពាក់ព័ន្ធ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីការពន្លឿនការផ្ទេរមុខងារ និងថវិកា ដោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរុញច្រានការផ្ទេរមុខងារ និងធនធានហិរញ្ញវត្ថុទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានលឿន ព្រមទាំងបង្កើនការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីមូលដ្ឋាន ដើម្បីធានាការទទួលខុសត្រូវខ្ពស់ ខណៈការលើកកម្ពស់សេវាច្រកចេញចូលតែមួយ តួអង្គពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យបានលឿន មានតម្លាភាព គ្មានការរើសអើង និងបើកទូលាយឱ្យសាធារណជន និងសង្គមស៊ីវិលចូលរួមតាមដានត្រួតពិនិត្យ។ 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអំពីការពង្រឹងកិច្ចសហការអន្តរក្រសួង ដោយបង្កើនការសម្របសម្រួលរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាថវិកាអភិវឌ្ឍន៍ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពបំផុត ស្របពេលដែលការចាត់ទុកកំណែទម្រង់ជាស្នូលយុទ្ធសាស្ត្រ គ្រប់តួអង្គត្រូវបន្តដៅយកកំណែទម្រង់អភិបាលកិច្ចថ្នាក់ក្រោមជាតិ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រោះវាជាប់ពាក់ព័ន្ធផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ 

​សូមបញ្ជាក់ថា ការដាក់ចេញផែនការ ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាព គណនេយ្យភាព និងភាពម្ចាស់ការខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការដាក់ចេញផែនការនេះ ជាការប្រតិបត្តិស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើមូលដ្ឋាននៃមរតកដឹកនាំរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅពីការបម្រើសេវាសាធារណៈ៕